khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារពពិធីបុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែសំពត់ត្រៃចីវរបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តធម្មវន្ត (ភ្នំក្រាំងដីមាស)
     
    ចែករំលែក ៖

    ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីអារាមវត្តធម្មវន្ត (ភ្នំក្រាំងដីមាស) ស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ ទី៧ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារពពិធីបុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែសំពត់ត្រៃចីវរបច្ច័យ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តធម្មវន្ត (ភ្នំក្រាំងដីមាស)។ សូមឧទ្ទិសអានិសង្ឃ និងកុសលផលបុណ្យ កើតមានពីឧត្តមបុណ្យរបស់ពុទ្ធបរិស័ទនេះជូនដល់បុព្វការីជនមានជីដូនជីតា មាតា បិតា ញាតិការក្នុងសង្សារវដ្តដែលលោកបានលាចាកលោកនេះទៅហើយ និងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហា ជាតិដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោន យកកំណើតក្នុងទីបរមសុខកុំបីក្លាយទៅជាប្រការដទៃឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា